Language

Image
Ms. Kunthea Yun, Ms. Kagna Mourng, Ms. Eng Chheng, and Ms. Kanika Phuon, amazing women of USAID/Cambdia.
ស្ត្រីឆ្នើមទាំងបួននៃទីភ្នាក់ងារជំនួយអាមេរិក USAID៖ កញ្ញា មួង កញ្ញា​ កញ្ញា យ៉ុន គន្ធា អ្នកស្រី​ឆេង អេង និងអ្នកស្រី ភួន​ កណិកា 

ក្នុងអំឡុងខែមីនា ដែលជាខែប្រវត្តិសាស្ត្ររបស់នារី ហើយក៏ជាទិវាអន្តរជាតិនារី (៨ មីនា ២០២៤) ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រារព្ធ និងអបអរការរួមចំណែករបស់ស្ត្រីនៅគ្រប់ទិសទី។ ស្ត្រីទាំងនោះធ្វើការដើម្បីកសាងជីវភាពគ្រួសារ និងសហគមន៍ឲ្យកាន់តែប្រសើរឡើង។ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាជំរុញ និងវិនិយោគលើសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅទូទាំងពិភពលោក។ ស្វែងយល់អំពីរបៀបដែលទីភ្នាក់ងារជំនួយអាមេរិកបានបំផុសគំនិត និងលើកទឹកចិត្តស្ត្រីតាមរយៈរឿងរ៉ាវពិតរបស់បុគ្គលិកឆ្នើមដូចខាងក្រោម៖

កញ្ញា មួង កញ្ញា
អ្នកឯកទេសខាងផ្នែកយេឌ័រ និងបរិយាបន្ន

Image
Ms. Kagna Mourng, Gender and Inclusive Development Specialist
កញ្ញា មួង កញ្ញា អ្នកឯកទេសផ្នែកយេឌ័រ និងបរិយាបន្ន

តើកត្តាអ្វីខ្លះដែលធ្វើអោយអ្នកចង់បម្រើការនៅ USAID?

ដូចជាក្មេងស្រីជាច្រើនផ្សេងទៀតដែលមកពីជនបទ​ក្នុងខេត្តកំពង់ចាម កញ្ញា ស្ទើរតែបោះបង់ការសិក្សា និងក្តីស្រមៃដោយសារតែបញ្ហាប្រឈមផ្ទាល់ខ្លួន និងកង្វះខាតផ្នែកហិរញ្ញវត្ថុ។ ដោយសារតែរឿងរ៉ាវដែលកញ្ញាបានជួបទាំងនេះ ធ្វើអោយកញ្ញាក្លាយជាអ្នកតស៊ូមតិផ្នែកយេនឌ័រដើម្បីពង្រឹងអំណាចរបស់ស្ត្រី និងក្មេងស្រី នៅក្នុងសហគមន៍ជាច្រើនមកដល់បច្ចុប្បន្ននេះ។  សកម្មភាពរបស់ក្រុមអ្នកស័្មគ្រចិត្ត Peace Corps នៅក្នុងសហគមន៍ដែលបានអនុវត្តគម្រោងសហគមន៍ក្រោមជំនួយពីទីភ្នាក់ងារជំនួយអាមេរិក USAID គឺជាហេតុផលដែលជំរុញ និងលើកទឹកចិត្ត ហើយក៏ជាឧទាហរណ៍អោយនាងរួមចំណែក និងចែករំលែកបន្តទៅដល់សហគមន៍ ក៏ដូចជាជួយស្ត្រីនៅតាមជនបទដូចជារូបនាងផងដែរ។

តើអី្វទៅជាសមិទ្ធផលដ៏អស្ចារ្យរបស់អ្នកចាប់តាំងពីបម្រើការនៅ USAID?

សមិទ្ធផលដ៏ធំបំផុតរបស់កញ្ញាគឺការធានាបាននូវការបញ្រ្ចាបយេនឌ័​រ និងបរិយាបន្ន ទៅក្នុងការរៀបចំកម្មវិធី ការត្រួតពិនិត្យ និងវាយតម្លៃ និងដំណើរការស្នើសុំគម្រោងនៅ USAID ។ កាលពីខែធ្នូកន្លងទៅ កញ្ញា ត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញ និងចែករំលែកពីការងារទាក់ទងនឹងបរិយាបន្នក្នុងប្រទេសកម្ពុជាស្តីអំពីការពង្រឹងអំណាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីកម្ពុជា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដល់ក្រុមការងារនៅ the Asia Bureau and Inclusive Development Hub ។

តើអ្នកមានដំបូន្មានអ្វីដើម្បីចែករំលែកដល់យុវនារីទាំងអស់ដែលចាប់អារម្មណ៍ចង់បម្រើការងារនៅ USAID?

ដំបូន្មានរបស់កញ្ញាគឺ​​​ យើងត្រូវច្រានចោលនូវភាពភ័យខ្លាច​ទាំងឡាយ​​​​ដែលយើងគិតថា​ នៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ហើយត្រូវហ៊ាន និងសាកល្បងដាក់ពាក្យធ្វើការងារដែលយើងស្រឡាញ់! នរ​ណា​ក៏​អាច​មានឱកាសក្លាយជា​អ្នក​ឯកទេស និងអាចធ្វើ​ការ​នៅទីភ្នាក់ងារជំនួយអាមេរិក USAID បានដែរ។​ នាងបន្ថែមថាក្រៅពីការងារ យើងគួរតែគិតពីការថែទាំខ្លួនឯង និងការស្រលាញ់ខ្លួនឯងអោយច្រើនផង។ ស្ត្រីតែងតែដើរតួនាទីច្រើន ជាម្តាយផង ជាប្រពន្ធផង ជាអ្នកមើលថែផង និងជាបុគ្គលិក ឬមានតួនាទីផ្សេងៗផង។ ដូច្នេះ សូមកុំភ្លេចផ្តល់ពេលវេលាសម្រាប់ខ្លួនឯង និងរៀនធ្វើឲ្យជីវិតខ្លួនឯងរីករាយផង។

 

 

 

 

Tags
International Women's Day Cambodia Celebrating USAID Women