Language

សេចក្តីប្រកាសព័ត៌មាន

24-01-2024

សេចក្តី​ប្រកាស​ព័ត៌មាន

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែមករា ២០២៤៖ កាលពីថ្ងៃពុធទី២៤ ខែមករា​ ឆ្នាំ២០២៤ សហរដ្ឋអាមរិក​បានចូលរួមជាមួយ​បណ្តាថ្នាក់ដឹកនាំ​មកពីព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចក្រភពអង់គ្លេស អូស្ត្រាលី ស្វ៊ីស សឹង្ហបុរី ក្រុមហ៊ុន Infraco Asia និង​ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក​ ដើម្បីអបអរសាទរ​ការបើកសម្ពោធជាផ្លូវការ​នូវ​ឃ្លាំងត្រជាក់ ដែលមានទំហំ ៦,០៤៦ម៉ែត្រគូប​ ស្ថិតនៅ​ជាប់កំពង់ផែស្វ័យយ័តភ្នំពេញ​។ 

វាជាឃ្លាំងត្រជាក់ដំបូង​គេនៅកម្ពុជា​ដែលបានបង្កើតឡើង ​តាមរយៈ​ការគាំទ្រមូលនិធិពី ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ​ (USAID) ចំនួន​ ៩៩៩,៦០៤.០០ដុល្លារសហរដ្ឋអាមេរិក និង​ការវិនិយោគពីក្រុមហ៊ុន ខ្មែរខូលឆេន ចំនួន ១,០១៧,៦០៥.០០​ដុល្លារ​សហរដ្ឋ​អាមេរិក​។

ឃ្លាំងត្រជាក់នេះ​បានចាប់ផ្តើមដំណើរចាប់តាំងពី​ថ្ងៃទី១ ខែ​សីហា ឆ្នាំ ២០២៣​​ និងផ្តល់​សេវាកម្មផ្នែក​ភូតគាមអនាម័យ​ផងដែរ។ ​ជាងនេះទៅទៀត​ឃ្លាំងនេះឆ្លើយតបនឹង​ឧបសគ្គប្រព័ន្ធទីផ្សារ​ចំពោះកាលានុវត្តភាពនៃការ​នាំចូល និង​នាំចេញ​​របស់​ក្រុមហ៊ុន​សហគ្រាសខ្នាតធំ និងមធ្យម​នានា ព្រមទាំង​សហគមន៍អភិវឌ្ឍន៍កសិកម្ម​ផងដែរ​ដោយផ្តល់លទ្ធភាពដល់​កសិករខ្នាតតូច និង​ធុរកិច្ច​ដែលស្ត្រី និងយុវជនជាម្ចាស់​។ ​

លោកស្រី Bridgette L. Walker ភារធារី​សហរដ្ឋអាមរីក​ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា "ការសហវិនិយោគរបស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិកម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ជាមួយ​ ក្រុមហ៊ុនខ្មែរ ខូល ឆេន ឯ.ក គឺជាការបោះជំហានឆ្ពោះទៅមុខ​មួយដ៏សំខាន់​របស់កម្ពុជា។ ឃ្លាំងត្រជាក់នេះ​នឹងជរុញពាណិជ្ជកម្ម​ក្នុង​ស្រុក និងក្នុងតំបន់ ទប់ស្កាត់នូវការខូចខាតនៃចំណីអាហារ ​ផ្តល់​ផលប្រយោជន៍​ផ្នែកសេដ្ឋកិច្ច​ចំពោះធុរកិច្ច​ និង​អ្នកប្រើប្រាស់ផងដែរ។ ឃ្លាំងត្រជាក់នេះជាឃ្លាំងត្រជាក់ដំបូង​នៅកម្ពុជា​ដែលនឹង​បម្រើសេវាកម្ម​ប្រកបដោយគុណតម្លៃ​ដល់​អតិថិជន​ទាំងផ្នែកនាំចេញ និងនាំចូល​ ថែមទាំងនឹងផ្តល់ផលប្រយោជន៍​​ ទាំងផ្ទាល់ និងប្រយោល​ដល់កសិក​រកម្ពុជា ព្រមទាំង​អ្នកប្រើប្រាស់​រាប់ពាន់នាក់​ផងដែរ" 

ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ​ (USAID) គាំទ្រ​មូលនិធិ​ដល់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក​តាមរយៈគម្រោង​ប្រព័ន្ធទីផ្សារ​ និង​ភាពជាដៃគូ ឬ Feed the Future Market Systems and Partnerships (MSP) Activity​ ដែល​ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើន​របស់​ USAID ក្នុង​ការ​អភិវឌ្ឍសមត្ថភាព ​ផ្នែក​ការទុកដាក់ត្រជាក់ និង​ភស្តុភារ​សម្រាប់ផលិតផល​កសិកម្ម​នៅកម្ពុជា។ ​

 

 

Image
Chargé d’Affaires Bridgette Walker joined the launch of Khmer Cold Chain
USAID Cambodia/Youra Soeum/2024
Share This Page