Language

សេចក្តីប្រកាសព័ត៌មាន

13-08-2024

សេចក្តី​ប្រកាស​ព័ត៌មាន

ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ – យុវជនកម្ពុជាបានបង្កើនគំនិត និងទេពកោសល្យឌីជីថលរបស់ពួកគេនៅ ក្នុងព្រឹត្តការរបស់គម្រោង USAID Advancing Youth Leadership (AYL) ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ ន្ទ ដើម្បីអបអរសាទរទិវាអន្តរជាតិសម្ រាប់យុវជន។ ប្រធានបទនៃព្រឹត្តិការណ៍ "ពីការចុចឆ្ពោះទៅកាន់វឌ្ឍនភាព៖ គន្លងឌីជីថលរបស់យុវជនសម្រាប់កា រអភិវឌ្ឍប្រកបដោយចីរភាព" បានប្រមូលផ្តុំយុវជនជាង ២៥០នាក់ មកពីអង្គការក្នុងស្រុក ក្នុងគោលបំណងបង្ហាញពីរបៀបដែលយុ វជនប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវកា រសហគមន៍របស់ពួកគេ។

អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងា រសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ ឍអន្តរជាតិ (USAID) បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្ តិការណ៍នេះថា "ខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុ ជាជាងមួយឆ្នាំកន្លះហើយ ហើយបានធ្វើដំណើរទៅខេត្តមួយចំនួន និងបានជួបយុវជនជាច្រើននាក់" ។ “ខ្ញុំត្រូវតែនិយាយថា ការដែលបានជួបយុវជនកាន់តែច្រើននា ក់ ខ្ញុំកាន់តែស្ងើចសរសើរចំពោះភា ពប៉ិនប្រសប់ ធនធាន និងស្មារតីរួមដែលបង្ហាញដោយយុ វជនកម្ពុជា”។

ព្រឹត្តិការណ៍នេះបានបង្ហាញពីកា រពិភាក្សារបស់ក្រុមយុវជនអំពីឱកា ស និងបញ្ហាប្រឈមក្នុងការអនុវត្តដំ ណោះស្រាយឌីជីថលក្នុងសកម្មភាពអភិ វឌ្ឍន៍។ ព្រឹត្តិការនេះក៏មានវគ្គបង្កើ នការយល់ដឹងអំពីសារៈសំខាន់នៃកា ររក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត ដែលរួមមានទាំងវិធីដើម្បីចៀសវា ងឧក្រិដ្ឋកម្ម និងការគំរាមកំហែងតាមប្រព័ន្ធអ៊ី នធឺណិត។ 

វាគ្មិនវ័យក្មេងម្នាក់ឈ្មោះ ធឿន ធី ជាយុវជនជនជាតិដើមភាគតិច តំណាងឱ្យសហគមន៍កួយបានចែករំលែ កបទពិសោធរបស់គាត់ក្នុងការផ្តល់ ការបណ្តុះបណ្តាលផ្នែកឌីជីថលដល់ យុវជនកួយដទៃទៀត និងការបង្កើតគេហទំព័រដើម្បីផ្ សព្វផ្សាយចំណេះដឹងទាក់ទងនឹងវប្ បធម៌របស់គាត់តាមប្រព័ន្ធអ៊ីនធឺ ណិត។ ប៊ុនថា សុមាវត្តី យុវជនម្នាក់មកពីទីក្រុងភ្នំពេញ បានធ្វើបទបង្ហាញអំពីគម្រោ ងសហគមន៍ដឹកនាំដោយយុវជនមានឈ្មោះ ថា Tech Box ដែលគម្រោងនេះមានគោលបំណងគាំទ្ រដល់សិស្សានុសិស្សវិទ្យាល័យអា ចពិចារណាជម្រើសនៃជំនាញសិក្សានៅ សាកលវិទ្យាល័យ។

ព្រឹត្តិការណ៍នេះសហការរៀបចំដោ យអង្គការក្នុងស្រុកមួយនៅប្រទេ សកម្ពុជា ដែលមានឈ្មោះថា Glean Asia ដឹកនាំដោយលោក Jesse Orndorff ជានាយកប្រតិបត្តិ លោកបានចែករំលែកថា “យើងពិតជារំភើប និងមានកិត្តិយសដែលបានសហការជាមួយ USAID និងធ្វើឱ្យព្រឹត្តិការណ៍នេះកើ តឡើង។ គោលដៅរបស់យើងគឺប្រើប្រាស់ថា មពលនៃបច្ចេកវិទ្យាដើម្បីបង្កើ តសង្គមប្រកបដោយនិរន្តរភាព។ ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏ល្ អឥតខ្ចោះ សម្រាប់យុវជនក្នុងការបំផុសគំនិ តឲ្យក្លាយជាអ្នកជំនាញផ្នែកបច្ចេ កវិទ្យា និងប្រើប្រាស់សក្តានុពលបច្ចេកវិ ទ្យារបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុ ងសង្គម

តារាចម្រៀងដ៏មានប្រជាប្រិយភា ពរបស់កម្ពុជា លោក ម៉ម ពេជ្ជរិទ្ធ បានសម្តែងបទចម្រៀង រួមមាន “This is Our Time” និងបានចែករំលែកសារលើកទឹកចិត្តជា មួយអ្នកចូលរួមអំពី សក្តានុពលរបស់ពួកគេក្នុងការរួ មចំណែកដល់សង្គម។

បន្ទាប់ពីការធ្វើបទបង្ហាញ យុវជនមានឱកាសចូលរួមចែករំលែកនៅតា មស្តង់ពិព័រណ៍អន្តរសកម្មចំនួនប្ រាំបី ហើយយុវជនក៏ត្រូវបានអញ្ជើញឲ្យចូ លរួមចែករំលែកលើប្រធានបទឌីជីថលផ្ សេងៗ តាមរយៈឧបករណ៍ផ្សព្វផ្សាយដូចជា វីដេអូ រូបថត ការថតសំឡេង និងគំនូរឌីជីថល។ មាតិកាឌីជីថលថ្មីៗដែលបានបង្កើ តតាមរយៈស្តង់ទាំងនេះនឹងត្រូវបា នចងក្រង និងចែករំលែកតាមរយៈទំព័រហ្វេសប៊ុ ករបស់កម្មវិធី AYL នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អ្នកស្រី Nicole Johnson ប្រធានគ្រប់គ្រងគម្រោងបានថ្លែ ងថា "កម្មវិធី USAID Advancing Youth Leadership មានមោទនភាពក្នុងការចាប់ដៃគូជាមួ យអង្គការក្នុងស្រុកជាច្រើនដែលគាំ ទ្រយុវជនឱ្យសម្លឹងមើលពិភពជុំវិ ញពួកគេ ហើយគិតពីវិធីថ្មីៗ និងល្អៗ ដើម្បីដោះស្រាយបញ្ហាវិសមភាព និងបញ្ហារួមក្នុងសហគមន៍។"

អ្នកស្រីបានបន្ថែមថា "តាមរយៈព្រឹត្តិការណ៍ដូចជាទិវា អន្តរជាតិសម្រាប់យុវជន យើងអាចអបអរសាទរការងារទាំងនោះ និងបំផុសយុវជនផ្សេងទៀតឱ្យប្រើប្ រាស់សក្តានុពលរបស់ខ្លួនក្នុងកា ររួមចំណែកដល់សហគមន៍" ។ AYL គឺជាកម្មវិធីរយៈពេលប្រាំឆ្នាំដែ លមានគោលបំណងលើកកម្ពស់ការចូលរួ មរបស់យុវជនក្នុងនាមជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ដំណើរការនយោបាយ និងការសន្ទនាគោលនយោបាយ។ កម្មវិធី AYL អនុវត្តដោយ Chemonics International ។

###

សម្រាប់ពត៌មានបន្ថែម៖
 
USAID/Cambodia
icambodia@usaid.gov
 
Nicole Johnson
Chief of Party, USAID Advancing Youth Leadership
njohnson@cambodiaayl.com

 

Image
USAID Advancing Youth Leadership (AYL) held an International Youth Day event on Aug. 12 showcasing youth-led ideas and talents around the theme of digital pathways for sustainable development. USAID Mission Director Kerry Pelzman (second from left) attended the event at The Factory in Phnom Penh with about 250 youth.
USAID Cambodia/Douglas Johnson/2024
Share This Page